ចំនេះដឹងទូទៅ

ល្បែងចត្រង្គ

    ល្បែងចត្រង្គ ជាល្បែងដែលកើតតាំងពីបុរាណកាល ជាល្បែងសម្រាប់ កងទ័ពលេង ឱយមានប្រាជ្ញាវាងវៃ ក្នុងការប្រើឧបាយក្នុងចម្បាំង។ ល្បែងនេះមានឈ្មោះ៣គឺ៖ ល្បែងអុក ល្បែងឈើត្រង់ និងល្បែងចត្រង្គ * ល្បែងអុក៖ បានជាគេហៅយ៉ាងនេះ ព្រោះល្បែងនេះ មានគោលដៅ សម្លាប់ខុន។តាមធម្មតាបើកូនចត្រង្គណាមួយ ដែលអ្នកលេងចាប់យក ទៅទង្គិចយ៉ាងខ្លាំង ដាក់ក្នុងក្រឡាដែលអាចស៊ីខុនបានគេតែង បន្លឺ ពាក្យថា “អុក” ហេតុនេះ ល្បែងប្រភេទនេះ ទើបគេហៅថា “ល្បែងអុក” * ឈើត្រង់៖ ពាក្យនេះស្តាប់ទៅ ហាក់ដូចជាពាក្យផ្ទុយនឹងឈើវៀច តែ ពិនិត្យន័យក្នុងពាក្យ ឈើត្រង់ដែលជាឈ្មោះល្បែងនេះ មិនឃើញមាន សោះ។ ព្រោះហេតុនោះ ពាក្យថា ឈើត្រង់ ក្នុងទីនេះ ប្រាកដជាក្លាយ មកពីពាក្យ ចត្រង្គ។ * ចត្រង្គ៖ ពាក្យនេះ ក្លាយមកពីភាសាសំស្ត្រឹត និងបាលីថាចតុរង្គ ប្រែ ថា “មានអង្គបួន”។ ល្បែងនេះមានវិធីលេងដូចជាចម្បាំង ដែលមាន សេនាកងទ័ពប្រកបដោយអង្គ៤គឺ៖ កងទ័ពដំរី កងទ័ពសេះ កងទ័ពរថ និង កងទ័ពថ្មើរជើង ព្រោះហេតុនោះល្បែងនេះ ទើបឈ្មោះចត្រង្គ។ ពាក្យ “ចត្រង្គ” នេះមិនមែនក្លាយមកពីពាក្យខ្មែរ ចតុរង្ស័ ដែលប្រែថា “មានជ្រុងបួន”ទេ ព្រោះមានន័យផ្ទុយពីល្បែងនេះ។ ឯកសារបានពីប្អូន Darika Ma 

ល្បែងចត្រង្គ
  តំណាងសោភ័ណភាព និងសេចក្តីសេ្នហាបរិសុទ្ធ ស្នេហាថ្លៃថ្នូរ ដែលជាសេចក្តីប្រាថ្នា ចង់បាននៃមនុស្សគ្រប់ៗរូបករណីនេះខ្មែរតែងប្រដូវនារីខ្មែរ ដែលមានរូបសម្បត្តិល្អចរិយា
សម្បត្តិសមសួនទៅនឹងទេពអប្សរាឫស្រីគ្រប់លក្ខណ៍ គឺអប្សរានេះឯង។ * តំណាងទស្សនៈ មាតាធិបតេយ្យ គឺតាំងពីយូរលង់ណាស់មកហើយ ខ្មែរតែងចាត់ទុកស្ត្រី ជាធំនិងលើកតម្កើងស្ត្រីភេទឥតលំអៀងតរៀងរហូតមក។ * តំណាងទឹកចិត្តស្រស់ស្រាយ រួសរាយ រាក់ទាកនៃស្ត្រីខ្មែរ ចំពោះជនប្រុសស្រីទូទៅ គឺមនោសញ្ចេតនាដ៏ប្រពៃរបស់ស្ត្រីខ្មែរដែលមានចិត្តស្មោះត្រង់ ភក្តីភាព គោរពស្រលាញ់ មនុស្សដូចគ្នាឥតប្រកាន់វណ្ណៈពណ៌សម្បុរ។*តំណាងសិរីសួស្តី ភាពចំរុងសំរើន ត្រជាក់ត្រជុំ គឺស្ត្រីខ្មែរជាកត្តានៃក្តីសុខចម្រើនក្នុងគ្រួសារ និងសង្គម។ * តំណាងភាពទន់ភ្លន់ ស្រគត់ស្រគំ និងភាពម៉ឺងម៉ាត់របស់ស្រ្តីខ្មែរ គឺជាឥរិយាបថដ៏ល្អកម្ររកបាន ដែលស្ត្រីខ្មែរគ្រប់រូបប្រកាន់ខ្ជាប់ រក្សាទូកក្នុងខ្លួនគេម្នាក់ៗ។ * តំណាងអាទិទេពស្ត្រី ដែលជាអគ្គមហេសីរបស់ព្រះអាទិទេព ព្រហ្មញ្ញសាសនា គឺព្រះនាងជាបញ្ចពិធកល្យាណី រូបល្អ ចិត្តល្អបរិសុទ្ធ និងមានអំណាចអស្ចារ្យម្នាក់លើលោកយើងនេះ។

No comments:

Post a Comment